យ៉ូហាន 17:4-10 KHOV

4 ទូល‌បង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូល‌បង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ

5 ឥឡូវ​នេះ ឱ​ព្រះ‌វរ‌បិតា​អើយ សូម​ដំកើង​ទូល‌បង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូល‌បង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ។

6 ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ អំពី​មនុស្ស​លោក នោះ​ទូល‌បង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូល‌បង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

7 ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក

8 ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូល‌បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល‌បង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន

9 ទូល‌បង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់

10 (របស់​ទូល‌បង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូល‌បង្គំ​ដែរ) ទូល‌បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ