យ៉ូហាន 18:1-4 KHOV

1 កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ

2 ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹក‌ញយ

3 ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន និង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​គ្រឿង​សស្ត្រា‌វុធ​ផង

4 ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា