យ៉ូហាន 18:27-33 KHOV

27 ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។

28 គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង និង​បរិភោគ​បុណ្យ​រំលង​មិន​បាន

29 ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី

30 គេ​ឆ្លើយ​ទៅ​លោក​ថា បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ

31 ដូច្នេះ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា ចូរ​យក​ទៅ​ជំនុំ‌ជំរះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ តែ​ពួក​សាសន៍​យូដា​ជំរាប​លោក​ថា យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សំឡាប់​អ្នក​ណា​ទេ

32 គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល និង​បង្ហាញ​ពី​ទ្រង់​សុគត​បែប​យ៉ាង​ណា

33 នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ​អី