យ៉ូហាន 18:7-13 KHOV

7 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត

8 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ

9 នោះ​គឺ​ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់‌ផង

10 រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាល‌កុស

11 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរ‌បិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី។

12 នោះ​ពួក​ទាហាន និង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង

13 រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ