យ៉ូហាន 19:37-42 KHOV

37 ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់»។

38 ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​បាន​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ

39 ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក

40 លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀប‌ចំ​កប់​ខ្មោច

41 មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ

42 ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។