យ៉ូហាន 19:6-12 KHOV

6 កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ

7 ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។

8 កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង

9 លោក​ត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ

10 ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន

11 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង

12 តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ