31 ព្រះអង្គដែលមកពីស្ថានលើ នោះខ្ពស់លើសទាំងអស់ ឯមនុស្សដែលនៅផែនដី នោះកើតពីផែនដីមក ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ នោះខ្ពស់លើសជាងទាំងអស់
32 ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ ហើយឮ តែគ្មានអ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ទេ
33 អ្នកណាដែលទទួលសេចក្តីបន្ទាល់របស់ទ្រង់ នោះបានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន
34 ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានព្រះបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ
35 ឯព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់គ្រប់ទាំងអស់ មកក្នុងព្រះហស្តទ្រង់
36 ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។