យ៉ូហាន 3:32-36 KHOV

32 ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់​ទេ

33 អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ​ទ្រង់​ពិត​ត្រង់​មែន

34 ដ្បិត​ព្រះ‌អង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ប្រទាន​ព្រះ‌វិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ

35 ឯ​ព្រះ‌វរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់

36 ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។