យ៉ូហាន 4:2-8 KHOV

2 (តែ​មិន​មែន​ព្រះ‌យេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)

3 នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

4 ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី

5 ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន

6 នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ

7 មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

8 ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ