យ៉ូហាន 4:32-38 KHOV

32 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់

33 ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី

34 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង

35 តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ

36 អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ និង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា

37 ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត

38 ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ទៅ​ច្រូត​ចំរូត ដែល​មិន​បាន​នឿយ​នឹង​ធ្វើ​សោះ មាន​អ្នក​ឯ​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ការ​របស់​គេ។