យ៉ូហាន 4:49-54 KHOV

49 នាម៉ឺន​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់ សូម​អញ្ជើញ​ចុះ​ទៅ​ជា​ប្រញាប់ ក្រែង​កូន​ខ្ញុំ​ស្លាប់

50 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា អញ្ជើញ​ទៅ​ចុះ កូន​លោក​នឹង​រស់​នៅ​ទេ លោក​ក៏​ជឿ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ហើយ​ចេញ​ទៅ

51 កំពុង​ដែល​លោក​ចុះ​ទៅ ស្រាប់​តែ​ពួក​បាវ​លោក​មក​ជំរាប​ថា កូន​លោក​ជា​ហើយ

52 ដូច្នេះ លោក​ក៏​សួរ​គេ ពី​ពេល​ណា​ដែល​កូន​បាន​គ្រាន់​បើ គេ​ជំរាប​ថា បាត់​គ្រុន​ពី​ម៉ោង​១​ម្សិល‌មិញ

53 នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ

54 នេះ​ជា​ទី​សំគាល់​ទី​២ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។