យ៉ូហាន 5:28-34 KHOV

28 កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក

29 គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។

30 ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្តី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។

31 បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ

32 មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សេចក្តី​បន្ទាល់ ដែល​អ្នក​នោះ​ធ្វើ​ពី​ខ្ញុំ​ក៏​ពិត​ប្រាកដ​មែន

33 អ្នក​រាល់​គ្នា​បាន​ចាត់​គេ ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្តី​ពិត

34 ប៉ុន្តែ​សេចក្តី​បន្ទាល់​ដែល​ខ្ញុំ​ទទួល នោះ​មិន​មែន​មក​ពី​មនុស្ស​ទេ ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្តី​ទាំង​នេះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ប៉ុណ្ណោះ