42 ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ
43 ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ
44 ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ
45 កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតា ពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម
46 បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ
47 ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។