យ៉ូហាន 9:10-16 KHOV

10 គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ

11 គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង

12 គេ​សួរ​ទៀត​ថា អ្នក​នោះ​នៅ​ឯ​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ទេ។

13 គេ​ក៏​នាំ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ ទៅ​ឯ​ពួក​ផារិ‌ស៊ី

14 រីឯ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ​ភក់ ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​ឈប់​សំរាក

15 ដូច្នេះ ពួក​ផារិ‌ស៊ី​ក៏​សួរ​គាត់ ពី​ដំណើរ​ដែល​បាន​ភ្លឺ​ភ្នែក ជា​យ៉ាង​ដូច​ម្តេច​ដែរ នោះ​គាត់​ជំរាប​ថា លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ

16 ដូច្នេះ ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា