យ៉ូហាន 9:28-34 KHOV

28 នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

29 យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

30 មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង

31 យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង

32 ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទេ

33 បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ

34 គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។