29 យើងដឹងថា ព្រះបានមានព្រះបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ
30 មនុស្សនោះឆ្លើយថា នេះចំឡែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង
31 យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង
32 ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកភ្លឺបានទេ
33 បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ
34 គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។
35 ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានព្រះបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ