យ៉ូហាន 9:36-41 KHOV

36 គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះ‌រាជ‌បុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង

37 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​បាន​ឃើញ​ទ្រង់​ហើយ គឺ​ជា​ខ្ញុំ​ដែល​និយាយ​នឹង​អ្នក​នេះ​ឯង

38 គាត់​ទូល​ថា ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ រួច​គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។

39 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​នេះ ដើម្បី​នឹង​ជំនុំ‌ជំរះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង ហើយ​ឲ្យ​ពួក​អ្នក​ដែល​មើល​ឃើញ បាន​ទៅ​ជា​ខ្វាក់​វិញ

40 ពួក​ផារិ‌ស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី

41 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ។