វិវរណៈ 1:12-18 KHOV

12 ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧

13 នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា

14 ព្រះ‌សិរសា គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង

15 ព្រះ‌បាទ​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺ‌ផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះ‌សូរ‌សៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន

16 នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​កាន់​ផ្កាយ​៧ ក៏​មាន​ដាវ​មុខ​២​ដ៏​មុត ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​ព្រះ‌ភក្ត្រ​ទ្រង់ ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​អំណាច

17 កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះ‌បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង

18 ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ