វិវរណៈ 1:4-10 KHOV

4 សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះ‌វិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់

5 ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប

6 ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា​នៅ​អស់​កល្ប‌ជានិច្ច​រៀង‌រាប​ត​ទៅ អាម៉ែន។

7 មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

8 ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។

9 យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់‌ម៉ុស ដោយ​ព្រោះ​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ

10 ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា