វិវរណៈ 1:8-14 KHOV

8 ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។

9 យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់‌ម៉ុស ដោយ​ព្រោះ​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ

10 ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា

11 ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។

12 ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧

13 នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា

14 ព្រះ‌សិរសា គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង