វិវរណៈ 10:1-6 KHOV

1 ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ពូកែ​១​ទៀត ចុះ​មក​ពី​លើ​មេឃ មាន​ពពក​ហ៊ុម ហើយ​មាន​ឥន្ទ‌ធនូ​នៅ​លើ​ក្បាល​ទេវតា​នោះ​ដូច​ជា​ថ្ងៃ ហើយ​ជើង​ដូច​ជា​បង្គោល​ភ្លើង

2 មាន​កាន់​ក្រាំង​១​តូច​បើក​នៅ​ដៃ ក៏​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក

3 រួច​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង ដូច​ជា​សំឡេង​នៃ​សត្វ​សិង្ហ​ដែល​គ្រហឹម លុះ​បាន​បន្លឺ​ស្រេច​ហើយ នោះ​ក៏​មាន​ឮ​សំឡេង​ផ្គរ‌លាន់​៧

4 កាល​បាន​ឮ​ផ្គរ‌លាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ

5 រួច​ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ

6 ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ និង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ