វិវរណៈ 11:11-17 KHOV

11 ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង

12 នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ

13 នៅ​វេលា​នោះ​ឯង មាន​កក្រើក​ដី​ជា​ខ្លាំង ទី​ក្រុង​នោះ​១​ភាគ​ក្នុង​១០​ក៏​រលំ​អស់​ទៅ ហើយ​មាន​មនុស្ស​៧​ពាន់​នាក់​ស្លាប់ ក្នុង​ខណៈ​ដែល​កក្រើក​ដី​នោះ ឯ​ពួក​មនុស្ស​ដែល​សល់ គេ​មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរ‌ដំកើង​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌

14 សេចក្ដី​វេទនា​ទី​២​បាន​កន្លង​ទៅ​ហើយ មើល សេចក្ដី​វេទនា​ទី​៣​ត្រូវ​មក​ជា​ឆាប់។

15 ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា និង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ

16 នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ដល់​ទ្រង់

17 ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ​រាជ្យ​ឡើង