វិវរណៈ 12:1-4 KHOV

1 រួច​មាន​ទី​សំគាល់​១​យ៉ាង​ធំ នៅ​លើ​មេឃ គឺ​ជា​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អាទិត្យ មាន​ព្រះ‌ចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ

2 នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ​ចាប់​នឹង​បង្កើត​កូន​មក។

3 ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ និង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា មាន​មកុដ​៧

4 កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក