វិវរណៈ 12:14-17 KHOV

14 តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​២ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ទ្រង់​ចិញ្ចឹម​នាង​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពី​មុខ​សត្វ​ពស់​នោះ​ចេញ

15 រួច​ពស់​វា​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ

16 តែ​ផែនដី​បាន​ជួយ​នាង ដោយ​ហា​ឡើង​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់

17 នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ។