វិវរណៈ 13:1-6 KHOV

1 ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ និង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ

2 សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ

3 ខ្ញុំ​ឃើញ​ក្បាល​វា​១​ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ

4 គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន

5 នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ និង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ

6 វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ និង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង