វិវរណៈ 13:4-10 KHOV

4 គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន

5 នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ និង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ

6 វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ និង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង

7 ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ និង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង

8 ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ

9 បើ​អ្នក​ណា​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​ចុះ

10 បើ​អ្នក​ណា​ដឹក‌នាំ​គេ​ឲ្យ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​គេ​ដឹក‌នាំ​ខ្លួន​ឲ្យ​ទៅ​ជា​ឈ្លើយ​ដែរ បើ​អ្នក​ណា​កាប់​សំឡាប់​គេ​ដោយ​ដាវ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​សេចក្ដី​ជំនឿ​របស់​ពួក​បរិសុទ្ធ។