វិវរណៈ 13:6-12 KHOV

6 វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ និង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង

7 ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ និង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង

8 ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ

9 បើ​អ្នក​ណា​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​ចុះ

10 បើ​អ្នក​ណា​ដឹក‌នាំ​គេ​ឲ្យ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​គេ​ដឹក‌នាំ​ខ្លួន​ឲ្យ​ទៅ​ជា​ឈ្លើយ​ដែរ បើ​អ្នក​ណា​កាប់​សំឡាប់​គេ​ដោយ​ដាវ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​សេចក្ដី​ជំនឿ​របស់​ពួក​បរិសុទ្ធ។

11 ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​១​ទៀត ឡើង​ចេញ​ពី​ដី​មក វា​មាន​ស្នែង​២ ដូច​ជា​កូន​ចៀម តែ​ពោល​ពាក្យ​ដូច​ជា​នាគ​វិញ

12 ក៏​ប្រព្រឹត្ត​ដោយ​នូវ​គ្រប់​ទាំង​អំណាច​របស់​សត្វ​ទី​១ នៅ​មុខ​នាគ​នោះ ទាំង​បណ្តាល​ឲ្យ​ផែនដី និង​អស់​អ្នក​ដែល​នៅ​ផែនដី​បាន​ក្រាប​ថ្វាយ‌បង្គំ ដល់​សត្វ​ទី​១​ដែល​មាន​របួស​ដល់​ស្លាប់​នោះ តែ​បាន​សះ​ជា​វិញ​នោះ​ផង