វិវរណៈ 14:17-20 KHOV

17 រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​ចែយ៉ាង​មុត​ដែរ

18 ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ

19 ទេវតា​នោះ​ក៏​លូក​ចែ​ទៅ​ឯ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទាំង​អស់ រួច​បោះ​ទៅ​ក្នុង​ធុង​ជាន់​ផ្លែ​យ៉ាង​ធំ​របស់​ផង​សេចក្ដី​ក្រោធ​នៃ​ព្រះ

20 នោះ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ទៅ​ត្រឹម​ដែក​បង្ខាំង​សេះ ចំងាយ​៣០០​គីឡូ‌ម៉ែត្រ​ទៅ។