3 ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។
4 ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ
5 រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ
6 ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ
7 រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។
8 ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង
9 មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។