វិវរណៈ 16:5-11 KHOV

5 រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ

6 ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ

7 រួច​ខ្ញុំ​ឮ​អាសនា​ទទួល​ថា មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។

8 ទេវតា​ទី​៤​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ព្រះ‌អាទិត្យ រួច​ព្រះ‌អាទិត្យ​បាន​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង

9 មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នោះ​វិញ។

10 ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្ដី​ទុក្ខ​លំបាក

11 ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក និង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។