1 ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន
2 ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា
3 ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០
4 សំលៀកបំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនឹងកែវមុក្តា ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្ដីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង