វិវរណៈ 18:1-4 KHOV

1 ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី

2 ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច និង​អស់​ទាំង​សត្វ​ស្លាប​អសោច​គួរ​ខ្ពើម

3 ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។

4 ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ