10 គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណៈតែ១ម៉ោងទេ។
11 ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ
12 ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ
13 សម្បុរល្វែង
14 ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស និងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ
15 ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា
16 ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស និងត្បូងមានដំឡៃ ហើយកែវមុក្តាផង