13 សម្បុរល្វែង
14 ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស និងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ
15 ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា
16 ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស និងត្បូងមានដំឡៃ ហើយកែវមុក្តាផង
17 ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណៈតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង និងពួកសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ
18 ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើង ដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ
19 ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណៈតែ១ម៉ោង។