17 ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា និងស៊ីលៀងដ៏ធំរបស់ព្រះចុះ
18 ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនឹងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា និងខ្ញុំគេ ទាំងអ្នកធំ និងអ្នកតូចផង។
19 ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ បានប្រមូលគ្នា ដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះសនោះ និងពួកពលទ័ពរបស់ទ្រង់ផង
20 សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ និងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ
21 ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ។