វិវរណៈ 2:15-21 KHOV

15 ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ

16 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

17 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

18 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

19 អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត

20 តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង

21 អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម? សោះ