វិវរណៈ 21:11-17 KHOV

11 ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​កែវ​ចរណៃ

12 ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​១២

13 នៅ​ទិស​ខាង​កើត​មាន​ទ្វារ​៣ ខាង​ជើង​មាន​ទ្វារ​៣ ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​ខាង​លិច​មាន​ទ្វារ​៣​ដែរ

14 កំផែង​នៃ​ទី​ក្រុង​ក៏​មាន​ជើង​១២ ដែល​មាន​ឆ្លាក់​ឈ្មោះ ជា​ឈ្មោះ​ពួក​សាវក​របស់​ពួក​កូន​ចៀម​ទាំង​១២​នាក់។

15 ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ

16 ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់

17 ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ