វិវរណៈ 21:16-22 KHOV

16 ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់

17 ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ

18 កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណី‌ជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ

19 ជើង​កំផែង​បាន​តាក់‌តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណី‌ជោតិ ទី​២​មាន​ត្បូង‌កណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត

20 ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុត‌លឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក

21 ទ្វារ​ទាំង​១២​ជា​កែវ‌មុក្តា​១២ គឺ​ទ្វារ​១​ធ្វើ​ពី​កែវ‌មុក្តា​១ ហើយ​ផ្លូវ​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​ជា​កែវ។

22 ខ្ញុំ​មិន​ឃើញ​មាន​ព្រះ‌វិហារ​ណា នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រម​ទាំង​កូន​ចៀម​ដែរ ទ្រង់​ជា​ព្រះ‌វិហារ​នៃ​ទី​ក្រុង​នោះ