វិវរណៈ 21:23-27 KHOV

23 ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ

24 អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ

25 ទ្វារ​ក្រុង​នោះ​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ

26 មនុស្ស​លោក​នឹង​យក​សិរី‌ល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ

27 ក៏​គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្ដី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។