12 មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ
13 អញជាអាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង
14 មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ
15 ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។
16 អញ ឈ្មោះយេស៊ូវ បានចាត់ទេវតារបស់អញមកធ្វើបន្ទាល់ ប្រាប់ឲ្យឯងរាល់គ្នាដឹងពីសេចក្ដីទាំងនេះ នៅក្នុងពួកជំនុំទាំងប៉ុន្មាន អញជាឫស ហើយជាពូជហ្លួងដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង
17 ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។
18 ខ្ញុំធ្វើបន្ទាល់ ដល់អស់អ្នកណា ដែលឮសេចក្ដីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្ដីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្ដីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង