វិវរណៈ 22:14-20 KHOV

14 មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ

15 ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។

16 អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង

17 ព្រះ‌វិញ្ញាណ និង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។

18 ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្ដី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្ដី​ទាំង​នេះ នោះ​ព្រះ​ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្ដី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង

19 ហើយ​បើ​អ្នក​ណា​ដក​អ្វី ពី​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នៃ​សេចក្ដី​ទំនាយ​នេះ​ចេញ នោះ​ព្រះ​ទ្រង់​នឹង​ដក​ចំណែក ដែល​អ្នក​នោះ​មាន​ដល់​ដើម​ជីវិត និង​ទី​ក្រុង​បរិសុទ្ធ ហើយ​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ចេញ​ដែរ។

20 ព្រះ‌អង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។