វិវរណៈ 4:1-6 KHOV

1 ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​ទ្វារ​១​ចំហ នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ ដូច​ជា​សូរ​ត្រែ​ជា​មុន​ដំបូង​នោះ ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឡើង​មក​ឯ​ណេះ អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ ដែល​ត្រូវ​មក​ខាង​ក្រោយ​ទៀត

2 ស្រាប់​តែ​ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថាន‌សួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ

3 ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណី‌ជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទ‌ធនូ​នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។

4 នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល

5 មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង និង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ

6 ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល និង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ