វិវរណៈ 4:4-10 KHOV

4 នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល

5 មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង និង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ

6 ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល និង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ

7 ឯ​តួ​ទី​១​ស្រដៀង​នឹង​សត្វ​សិង្ហ តួ​ទី​២​ស្រដៀង​នឹង​សត្វ​គោ តួ​ទី​៣​មាន​មុខ​ដូច​ជា​មនុស្ស ហើយ​តួ​ទី​៤​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​ហើរ

8 តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ‌វិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត

9 កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរី‌ល្អ ល្បី​ព្រះ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ

10 នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា