1 កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ
2 ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ។
3 លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ
4 នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ។
5 លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ
6 រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិ ថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិ ថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ។
7 លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ