វិវរណៈ 6:8-14 KHOV

8 ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្ដី​ស្លាប់» នៅ​ផែនដី​ផង។

9 លុះ​បក​ត្រា​ទី​៥ នោះ​នៅ​ក្រោម​អាសនា ខ្ញុំ​ក៏​ឃើញ​មាន​អស់​ទាំង​ព្រលឹង​របស់​មនុស្ស ដែល​គេ​បាន​សំឡាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់

10 ឯ​ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់ ជា​ព្រះ​បរិសុទ្ធ ហើយ​ពិត​ប្រាកដ​អើយ តើ​ទ្រង់‌ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំ​ជំរះ ហើយ​សង‌សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា

11 នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បំរើ ជា​គូ‌កន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។

12 លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម

13 ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ជា​ដើម​ល្វា​ដែល​ត្រូវ​ខ្យល់​ធំ គ្រវាត់​បណ្តាច់​ផ្លែ​ខ្ចី​ចោល​ចេញ​ដែរ

14 ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​ផង