វិវរណៈ 7:2-8 KHOV

2 រួច​ខ្ញុំ​ឃើញ​ទេវតា​១​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី ហើយ​នឹង​សមុទ្រ​ថា

3 កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្តី ទាល់​តែ​បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន

4 ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

5 គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់

6 ពី​ពូជ​អំបូរ​អេស៊ើរ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ណែប‌ថាលី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​១​ម៉ឺន​២​ពាន់​នាក់

7 ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់

8 ពី​ពូជ​អំបូរ​សាប់‌យូ‌ល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។