វិវរណៈ 8:1-5 KHOV

1 កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថាន‌សួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង

2 រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ​ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ

3 មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក

4 នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ

5 រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរ‌លាន់ ផ្លេក‌បន្ទោរ និង​កក្រើក​ដី