វិវរណៈ 9:11-17 KHOV

11 វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុ‌លី‌យ៉ូន»វិញ

12 សេចក្ដី​វេទនា​ទី​១​បាន​កន្លង​ទៅ​ហើយ មើល មាន​សេចក្ដី​វេទនា​២​យ៉ាង មក​តាម​ក្រោយ​ទៀត។

13 ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ

14 ក៏​និយាយ​ទៅ​ទេវតា​ទី​៦ ដែល​កាន់​ត្រែ​ថា ចូរ​ស្រាយ​ទេវតា​ទាំង​៤ ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ជា​ធំ​ទៅ

15 នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង​ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល

16 ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ

17 ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី និង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក