វិវរណៈ 9:13-19 KHOV

13 ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ

14 ក៏​និយាយ​ទៅ​ទេវតា​ទី​៦ ដែល​កាន់​ត្រែ​ថា ចូរ​ស្រាយ​ទេវតា​ទាំង​៤ ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ជា​ធំ​ទៅ

15 នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង​ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល

16 ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ

17 ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី និង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក

18 មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្ដី​ទេវនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង

19 ពី​ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ គឺ​មាន​នៅ​ក្នុង​មាត់ និង​ក្នុង​កន្ទុយ​វា ដ្បិត​កន្ទុយ​វា​ដូច​ជា​ពស់ ដែល​មាន​ក្បាល ហើយ​វា​ក៏​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ