ហេព្រើរ 1:1-4 KHOV

1 ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប

2 នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ

3 គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សំអាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

4 ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ។